លោក Trump ចំណេញ ៦០០ពាន់លានដុល្លារពីដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត

រីយ៉ាដ ៖ លោកប្រធានាធិបតី Donald Trump បានទទួលការសន្យាវិនិយោគដល់ទៅ ៦០០ពាន់លានដុល្លារពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ សម្រាប់ការវិនិយោគនៅសហរដ្ឋអាមេរិក បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានធ្វើដំណើរទស្សនកិច្ចនៅកាន់រដ្ឋឈូងសមុទ្រ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រ។

ការសន្យាវិនិយោគរបស់អារ៉ាប៊ីសាអូឌីត រួមមានទាំងអ្វីដែលអាមេរិកបានពិពណ៌នាថា ជាកិច្ចព្រមព្រៀងលក់យោធូបករណ៍ សម្រាប់វិស័យការពារជាតិធំបំផុតរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ។

លោកប្រធានាធិបតី Trump បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman មុនពេលមេដឹកនាំទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុង Riyadh ទៅលើវិស័យថាមពល ការពារជាតិ ការរុករករ៉ែ និងវិស័យផ្សេងៗទៀត។

ប្រភពចំនួនពីរបានប្រាប់កាសែតរ៉យទ័រថា អាមេរិក និង អារ៉ាប៊ីសាអូឌីតក៏បានពិភាក្សាគ្នាអំពីការទិញយន្តហោះចម្បាំង Lockheed F-35 ផងដែរ។ បើតាមព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត កញ្ចប់ថវិកាសរុបអាចឈានដល់ ១ពាន់ពាន់លានដុល្លារ នៅពេលដែលកិច្ចព្រមព្រៀងបន្ថែមទៀតត្រូវបានឈានដល់ក្នុងពេលប៉ុន្មានខែខាងមុខទៀត។

លោកប្រធានាធិបតី Trump ដែលបានអមដំណើរដោយមេដឹកនាំធុរកិច្ចកំពូលៗរបស់អាមេរិក រួមមានទាំងលោកមហាសេដ្ឋី Elon Musk នឹងបន្តដំណើរទស្សនកិច្ចពីទីក្រុង Riyadh ទៅកាន់ប្រទេសកាតានៅថ្ងៃពុធ និងប្រទេសអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner