ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG រួមគ្នាលើការផលិតមាតិការអប់រំកុមារនិងសុខភាពផ្លូវចិត្ត
(ភ្នំពេញ)៖ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅលើមាតិការអប់រំ ពិសេសផ្តោតលើកុមារតូចៗ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG ដែលជាស្ថាប័នព័ត៌ឈានមុខនៅក្នុងស្រុក បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងគោលបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាចំណែកដល់ការផ្សព្វព័ត៌មានពិតផ្តល់ប្រយោជន៍ទៅដល់សង្គម ទៅលើការសិក្សាអប់រំ និងចំណេះដឹងទូទៅ ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានោះ រួមមាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន និងលោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិនគ្រុប (WEG)។
លោកឧកញ៉ា ប៉ិច ប៉ូឡែន បានថ្លែងថា សារព័ត៌មានគឺពិតជាមានសារៈសំខាន់ នៅក្នុងការផ្សព្វផ្សាយមាតិការចំណេះដឹង និងការអប់រំផ្សេងៗ ទៅដល់មហាជន អ្នកស្តាប់ ទស្សនា អាន បានយល់ដឹង ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។

លោកឧកញ៉ា បន្ថែមថា គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិនគ្រុប (WEG) ក៏ធ្លាប់បានផ្សព្វផ្សាយព័ត៌មានការអប់រំ នៅតាមបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលមានប្រយោជន៍ទៅដល់សង្គមយ៉ាងច្រើន។
លោកបន្តថា សារព័ត៌មានបានជួយផ្លាស់ប្តូរឥរិយាបថមនុស្សរាប់សិបលាននាក់ នៅពេលដែលផ្សព្វផ្សាយ ដែលនិងបានដឹងលឺទៅដល់អ្នកមើល ស្តាប់ និងទស្សនា។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ប៉ិច ប៉ូឡែន ក្នុងនាមស្ថាប័នអប់រំឈានមុខនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនិងក្រុមហ៊ុន អប្សរា មេឌា សឺវីស ផ្តល់នូវគុណតម្លៃឱ្យកាន់តែប្រសើរដល់ ទៅដល់អ្នកមើល អ្នកអានទាំងអស់នៅក្នុងបណ្តាញAMS ជាពិសេគឺជាការចូលរួមចំណែកនៅការលើកកម្ពស់តំលៃនៃវិជ្ជាជីវៈសារព័ត៌មានផងដែរ។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន បានលើកឡើងថា នៅក្នុងយុគ្គសម័យឌីជីថលដែលកំពុងតែវិវត្តន៍យ៉ាងឆាប់រហ័សនេះ មានព័ត៌មានក្លែងក្លាយ ការបំពុលសង្គម ផ្សេងៗ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយកាន់តែដើរតួនាទីកាន់តែសំខាន់ ដើម្បីជាកំលាំងចលករមួយផ្តលនូវព័ត៌មានពិត បង្កើននូវការយល់ដឹង និងភ្ជាប់ទំនាក់ទំនងទៅនិងសង្គម។
លោកអគ្គនាយកបន្ថែមថា ស្ថាប័ន AMS តែងតែប្រកាន់ភ្ជាប់នូវក្នុងបេសកកម្ម ក្នុងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយមានប្រយោជន៍ និងការប្តេជ្ញាចិត្តនៅក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ការអប់រំប្រកបដោយគុណតម្លៃពិត សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាមួយនិងរាជរដ្ឋាភិបាល។

លោកបន្ថែមថា តាមរយៈការរួមបញ្ចូលគ្នានៃសមត្ថភាព ផលិតមាតិការ និងផ្សព្វផ្សាយ ជាមួយនិងបទពិសោធន៍យូរឆ្នាំរបស់ ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG លើការសិក្សាអប់រំ ស្ថាប័នទាំងពីរ និងសិក្សាលើលទ្ធភាព បង្កើននូវកិច្ចសហប្រតិបត្តិការ ផ្តោតនូវការយកចិត្តទុកដាក់បង្កើននូវមាតិការអប់រំលើកុមារតូច សុខមាលភាពផ្លូវចិត្ត និងការគាំទ្រដល់អាណាព្យាបាល។ ជាមួយគ្នានេះ ស្ថាប័នទាំងពីរ និងចែករំលែកបទពិសោធន៍ និងការផ្តល់នូវការចែករំលែកចំណេះដឹង និងចុះកម្មសិក្សាទៅលើជំនាញវិជ្ជាជីវៈ សារព័ត៌មាន និងបង្កើតជាសកម្មភាពចុះទៅសហគមន៍រួមគ្នាផងដែរ។
លោកគូសបញ្ជាក់ថា ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS ជាស្ថាប័នព័ត៌មានអប់រំ និងក្រុមហ៊ុនវេសឡាញអឌ្យូខសិនគ្រុបខូអិលធីឌីWEG គឺមានទស្សនវិស័យអប់រំ ដូច្នេះយើងមានទសន្សវិស័យស្រដៀងគ្នាទៅនិងរួមគ្នាផ្សព្វផ្សាយការអប់រំ ឱ្យកាន់តែប្រសើរ តាមរយៈការធ្វើមាតិការអប់ខ្លី ប្រកបដោយគុណប្រយោជន៍ និងបង្ហាញទៅដល់អ្នកទស្សនាបានរាប់លាននាក់។

សូមជំរាបជូនថា ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) គឺជាស្ថាប័នផ្សព្វផ្សាយព័ត៌មានឈានមុនជាទីទុកចិត្តមួយនៅកម្ពុជា និងមានបណ្ដាញផ្សព្វផ្សាយសម្បូរបែប ក្នុងនោះ រូមមានស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១, ស្ថានីយវិទ្យុ ៩៧MHz និងស្ថានីយវិទ្យុ ៩៩MHz, គេហទំព័រ ,ទំព័រហ្វេសប៊ុក និងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពដទៃជាច្រើនទៀត ដែលបំរើការដោយអ្នកជំនាញផ្នែកព័ត៌មាន និងមានបទពិសោធនច្រើនឆ្នាំលើការងារផ្សព្វផ្សាយនេះ ៕





អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ