រុស្ស៊ីគ្រោងបាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ មន្ត្រីអ៊ុយក្រែន និយាយ ថា ររុស្ស៊ីមានផែនការហ្វឹកហ្វឺនបាញ់សាកល្បងមីស៊ីល អន្តរទ្វីប នៅ យប់ ថ្ងៃ ចន្ទម្សិលមិញ ដែលវាជាមីស៊ីលហោះក្នុងចម្ងាយ ១០.០០០គីឡូម៉ែត្រ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហាញព័ត៌មាននេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារនេះនិយាយថា រុស្ស៊ីមានបំណងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចេញពីតំបន់ Sverdlovsk ដោយរយៈ ចម្ងាយ ហោះហើរ របស់ កាំជ្រួច នេះ លើស ពី ១០.០០០គីឡូម៉ែត្រ។
ទីភ្នាក់ងារនេះបន្ថែមថា ការបាញ់បង្ហោះនេះគឺចង់បង្ហាញសម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូ។
យ៉ាងណាមិញ ទីភ្នាក់ងារនេះមិនបាននិយាយលម្អិតបន្ថែមទៀត រួមទាំងគោលដៅដែលមីស៊ីលរបស់រុស្ស៊ីបាញ់ទៅនោះទេ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។