ប្រធានាធិបតីបារាំងធ្វើទស្សនកិច្ចនៅវៀតណាម

បរទេស៖ លោក Macron ប្រធានាធិបតីនៃប្រទេសបារាំង បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ដែលជាដំណើរបេសកកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់លោក។

ប្រធានាធិបតីបារាំង Emmanuel Macron និងស្ត្រីទី១ លោកស្រី Brigitte Macron កាលពីយប់ថ្ងៃអាទិត្យ បានទៅដល់អាកាសយានដ្ឋាន ហាណូយ ក្នុងប្រទេសវៀតណាម ជាប្រទេសដែលធ្លាប់មានអតីតកាលអាណានិគមបារាំង ដ៏ឈឺចាប់។

លោក Emmanuel Macron គ្រោងនឹងជួបជាមួយមេដឹកនាំវៀតណាម នៅថ្ងៃច័ន្ទនេះ និងក្រុមអ្នកវិនិយោគ ក្នុងវិស័យថាមពល នៅថ្ងៃអង្គារ ស្អែកនេះ។ លោក Macron សង្ឃឹមថា នឹងបង្ហាញជំនាញរបស់បារាំងលើថាមពលនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសវៀតណាម ដែលមានបំណងទទួលយកទម្រង់ថាមពលនេះ។

នេះគឺជាផ្នែកនៃដំណើរទស្សនកិច្ច នៅតំបន់អាស៊ី អាគ្នេយ៍ ក្នុងនោះ លោក Macron គ្រោងនឹងបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner