ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី « Certified ISO/IEC 27001 Lead Implementer » នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី « Certified ISO/IEC 27001 Lead Implementer » ដែលរៀបចំឡើងចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ៣០រូប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់នូវការស្វែងយល់ទ្រឹស្ដី និងការអនុវត្តពាក់ព័ន្ធនឹងគោលការណ៍ច្បាប់ ការកំណត់វិសាលភាពនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ការវាយតម្លៃហានិភ័យ ការជ្រើសរើសយន្តការគ្រប់គ្រងហានិភ័យ ការអនុវត្តយន្តការ និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានសម្រាប់សវនកម្មវិញ្ញាបនបត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំអនុវត្តស្តង់ដារ (lead implementer) ដែលអាចដឹកនាំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន របស់អង្គភាពដោយមានទំនុកចិត្ត និងប្រសិទ្ធភាពស្របតាមស្តង់ដារ ISO/IEC 27001។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner