ក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ៥០០នាក់
ភ្នំពេញ៖ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ដើម្បីគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ យើងសូមគូសរំលេចពីសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបបន្តិច។

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ ៥០០នាក់ និងសម្រាលកូន ពី ៦០ និង ៨០នាក់ ក្នុងមួយថ្ងៃៗ ដោយក្នុងនោះមាន ១០ និង ១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជាកូនខ្សោយបញ្ហាលើសសម្ពោធឈាម និងជំងឺបង្រុងក្រឡាភ្លើង ជាដើម។

ចាប់តាំងពីបើកដំណើរការផ្នែកសម្ភពនៅឆ្នាំ២០០១ មក រហូតមកដល់បច្ចុប្បន្ន, មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះម្ដាយ និងទារក។

ការព្យាបាលប្រកបដោយគុណភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ បានធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយជាមន្ទីរពេទ្យសម្ភពឈានមុខមួយ ដែលជាទីទុកចិត្តបំផុតសម្រាប់ពលរដ្ឋ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះទាំងអស់នៅកម្ពុជា។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងលើ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

