អ៊ីស្រាអែល ឃាត់ខ្លួនបុរសម្នាក់ កាន់គ្រឿងផ្ទុះដើរចូលស្ថានទូតអាមេរិក

បរទេស៖ អាជ្ញាធរនៃប្រទេសអ៊ីស្រាអែល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងកាន់គ្រឿងផ្ទុះ ដើរចូលទៅក្នុងស្ថានទូតអាមេរិក ស្ថិតនៅរដ្ឋធានី Tel Aviv ថ្មីៗនេះ។

ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃចន្ទថា ជនបង្កឈ្មោះ Joseph Neumayer ដែលមានសញ្ជាតអាល្លឺម៉ង់កាត់អាមេរិក បានស្ពាយកាបូបផ្ទុកស្រាក្រឡុក Molotov ច្នៃជាគ្រាប់បែកតូចៗ ដែលអាចឆេះបាន ហើយដើរមកនៅក្បែរស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ។ ដោយឃើញហេតុការណ៍មិនស្រួល អាជ្ញាធរអ៊ីស្រាអែល ក៏បានចាប់ឃាត់ឃុំខ្លួន ហើយបញ្ជូនទៅអាមេរិកភ្លាមៗ ដើម្បីទទួលការកាត់ទោស នៅតុលាការ។

អំឡុងសវនាការសួរនាំភ្លាមៗ មេធាវី Pamela Bondi បាននិយាយថា ជនសង្ស័យ អាយុ២៨ រូបនេះ ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការ វាយប្រហារ ដ៏បំផ្លិចបំផ្លាញ សំដៅលើស្ថានទូត ដោយគំរាមកំហែង ដល់អាយុជីវិតជនជាតិអាមេរិក និងសូម្បីតែ ជីវិត របស់ប្រធានាធិបតី Trump ។

ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា លោក Neumeyer ក៏ធ្លាប់បានគំរាមធ្វើឃាត លោក Trump នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម នៅលើគណនីផ្សេងទៀត ដែលគេជឿថា មានទំនាក់ទំនងជាមួយរូបគេ ទៀតផង។

បើតាម ក្រុមមន្ត្រីបានស្រាវជ្រាវ មុនកើហេតុការណ៍នេះ ជនសង្ស័យធ្លាប់បានបង្ហោះ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមសន្យាថា នឹង «ដុតបំផ្លាញស្ថានទូត នៅទីក្រុង Tel Aviv ហើយថា ចង់សម្លាប់ជនជាតិអាមេរិក»។ ជនសង្ស័យរូបនេះ ប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច២០ឆ្នាំ ប្រសិនបើត្រូវបានសម្រេចទោស ថា ពិតជាមានពិរុទ្ធ មែន។

ហេតុការណ៍នេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មន្ត្រីស្ថានទូតអ៊ីស្រាអែល ពីរនាក់ នៅសហរដ្ឋអាមេរិក ហើយត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងការសង្គ្រាម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ខណៈដែលជនសង្ស័យ បានស្រែកថា «ត្រូវដោះលែងជនជាតិប៉ាឡេស្ទីន» ពេលកំពុងចាប់វៃខ្នោះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner