ជប៉ុនប្រឈមកង្វះកម្មករជាង ៣លាននាក់ ក្នុងវិស័យ AI និង មនុស្សយន្តនៅឆ្នាំ ២០៤០

តូក្យូ ៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ហៅកាត់ (METI) បានព្យាករថា ប្រទេសជប៉ុននឹងប្រឈមមុខនូងកង្វះកម្លាំងពលកម្មចំនួន ៣.២៦លាននាក់ នៅក្នុងវិស័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តនៅឆ្នាំ 2040 នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។

ក្រសួងបានប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងត្រូវការកម្មករចំនួន ៤.៩៨លាននាក់ដែលមានឯកទេសខាង AI និងមនុស្សយន្តនៅឆ្នាំ២០៤០។ យ៉ាងណា ក្នុងល្បឿននៃការអភិវឌ្ឍន៍ធនធានមនុស្សនាពេលបច្ចុប្បន្ន នឹងមានត្រឹមតែ ១.៧២លាននាក់ប៉ុណ្ណោះ។

លើសពីនេះទៀត វិស័យផលិតកម្មត្រូវបានរំពឹងថា នឹងមានកម្មករចំនួន ២.៨១លាននាក់សម្រាប់ដំណើរការផលិតកម្ម ខណៈដែលតម្រូវការត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៨.៦៥លាននាក់ ខណៈដែលតម្រូវការបុគ្គលិកផ្នែកផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងមានត្រឹមតែ ៥.៨៤លាននាក់ប៉ុណ្ណោះ។

ផ្ទុយទៅវិញ អតិរេកកម្លាំងពលកម្មត្រូវបានព្យាករណ៍នៅក្នុងវិស័យផ្សេងៗទៀត។ វិស័យរដ្ឋបាលការិយាល័យត្រូវបានព្យាករថា នឹងមានកម្មករលើសពី ២.១៤លាននាក់ វិស័យលក់ ៥១០.០០០ នាក់ និងវិស័យសេវាកម្មប្រមាណ ១០០.០០០នាក់។

នៅឆ្នាំ២០៤០ ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងប្រឈមមុខនឹងការខ្វះខាតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៦០០.០០០នាក់សម្រាប់មុខវិទ្យាប្រវត្តិវិទ្យាសាស្ត្រ និងវិស្វកម្ម៕

ប្រភព ៖ ស៊ិនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner