កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ សម្រាប់កីឡាចំបាប់ដាក់៨ប្រភេទទម្ងន់ឱ្យរាជធានីខេត្តប្រជែង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រកាសថា ប្រភេទកីឡាចំបាប់ នឹងដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែ មិថុនា នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ។

កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ សហព័ន្ធបានដាក់៨ប្រភេទទម្ងន់ គឺមានតែវិញ្ញាសាចំបាប់សេរីតែមួយប៉ុណ្ណោះ។ ប្រភេទទម្ងន់ដែលអត្តពលិករាជធានីខេត្ត ចូលរួមប្រកួតប្រជែងនោះ មានដូចជា ចំបាប់សេរីនារីទម្ងន់៥០គីឡូក្រាម. ចំបាប់សេរីនារីទម្ងន់៥៥គីឡូក្រាម. និងចំបាប់សេរីនាទីទម្ងន់៦០គីឡូក្រាម។ ផ្នែកបុរស ចំបាប់សេរីទម្ងន់៥០គីឡូក្រាម. ចំបាប់សេរីទម្ងន់៥៥គីឡូក្រាម .និងចំបាប់សេរីទម្ងន់៦០កីឡាក្រាម ។ ខណៈចំបាប់សេរីទម្ងន់ធ្ងន់បុរស មាន ៦៥គីឡូក្រាម និង៧៥គីឡូក្រាម។
កញ្ញា កាំង ណុចបវរ បានរំលេចថា ការប្រកួតកីឡាចំបាប់ សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា សម្រាប់ឆ្នាំ២០២៥នេះ គោលដៅចម្បងរបស់ក្រសួងអប់រំយុវជននិងកីឡា គឺចម្រាញ់ស្វែងរកកីឡាករកីឡាការិនីចំបាប់ឆ្នើមៗដែលជាសិស្ស ដើម្បីយកមកបណ្តុះបណ្តាលឱ្យក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កម្ពុជាត្រៀមប្រកួតលើឆាកអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ការប្រកួតមួយនេះ ក៏ជាការផ្តល់ជូននូវសុខមាលភាព ដល់សិស្ស និងបង្កើតបរិយាកាសសប្បាយរីករាយ ផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលជាការឆ្លើយតបនិងយុត្តិសាស្រ្តរាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយរៀបចំលើ១៤ប្រភេទកីឡា ស្មើនឹង ១២៣ វិញ្ញាសា។ ព្រឹត្តិការណ៍នេះមានការចូលរួមពី២៥រាជធានី-ខេត្ត សរុប ៣៦២០នាក់ ក្នុងនោះប្រតិភូ ៨៧នាក់ ថ្នាក់ដឹកនាំប្រុស ១៨៩នាក់ ស្រី ១៥នាក់ គ្រូបង្វឹក គ្រូជំនួយ ៤១៣នាក់ ស្រី ៦៦នាក់ កីឡាករ ១៥៨៩នាក់ និងកីឡាការិនី ១២៦១នាក់៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner