អភិបាលខេត្តកំពង់ចាមអញ្ជើញប្រគល់ផ្ទះមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋក្រីក្រនៅស្រុកស្រីសន្ធរ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖កាលពីព្រឹកថ្ងៃសុក្រទី៣០ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជានិងអំណោយជូនគ្រួសារក្រីក្រឈ្មោះព្រំ ស្រឿន អាយុ៤៥ឆ្នាំ មានកូន៤នាក់( ស្រី១នាក់) និងគ្រួសារក្រីក្រ សរុបចំនួន១១គ្រួសារ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត ស្រុក និងវត្តមានព្រះអនុគណស្រុក ព្រះចៅអធិការវត្ត ព្រមទាំងមេឃុំ មេភូមិផងដែរ៕




ដោយ៖លី ពៅ