ឯកឧត្តម សុខ សូកេន ជំរុញមន្ត្រីក្រសួងអធិការកិច្ច ពន្លឿនរៀបចំសេចក្តីព្រាងប្រកាស និងអនុវត្តយុទ្ធសាស្ត្រ«ព៤ជ៤»
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានណែនាំឱ្យថ្នាក់ដឹកនាំនៃអង្គភាពចំណុះទាំងអស់របស់ក្រសួង ត្រូវបន្តការខិតខំដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះរបស់អង្គភាពឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងខិតខំអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»ឱ្យសម្រេចបានសមិទ្ធផលជាច្រើនបន្ថែមទៀត។
ការណែនាំនេះ ធ្វើឡើងកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះវិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងការរៀបចំក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៕











ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖
🌐Telegram (https://t.me/soksokensocial)
🌐Facebook (https://www.facebook.com/sok.soken.kh?mibextid=JRoKGi)
🌐Instagram (https://www.instagram.com/sokensok)
🌐Youtube (https://www.youtube.com/@soksokensocial-Cambodia)
🌐Tik Tok (https://www.tiktok.com/@soksokensocial)
🌐ក្រសួងអធិការកិច្ច (http://t.me/MOInspection)
🌐ក្រសួងអធិការកិច្ច (https://www.facebook.com/inspection.gov.kh/)
🌐MIns Website (https://inspection.gov.kh/)