សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន

(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកម្ពុជាវិញ នៅព្រឹកទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹកជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។

សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ដោយផ្តើមដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូហោះទៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោកប្រឈមបញ្ហាច្របូកច្របល់»៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner