កីឡាការនី ២៤នាក់ មកពីអង្គការផ្កាយសមុទ្រទទួលបានបទពិសោធន៍ពិសេសបំផុតក្នុងឆាកជីវិតតាមរយៈកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាការនីឆ្នើមៗ ២៤នាក់របស់អង្គការផ្កាយសមុទ្រ និងអង្គការដៃគូទើបតែត្រលប់មកពីចូលរួមកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp ដ៏អស្ចារ្យមួយនៅកោះសាមុយ ប្រទេសថៃ ។

វគ្គបណ្តុះបណ្តាលបាល់ទាត់នេះ បានផ្តល់ឱកាសដល់កីឡាការិនីវ័យក្មេង ដែលភាគច្រើនមិនធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសឲ្យពួកគេអភិវឌ្ឍជំនាញបាល់ទាត់សំខាន់ៗ កសាងទំនុក ចិត្តលើខ្លួនឯង និងស្វែងយល់ពីវប្បធម៌ខុសៗគ្នាទៀតផង ។ វគ្គបណ្តុះបណ្តាលបាល់ទាត់នេះទៀតសោត ជួយប្អូនៗកីឡាការនីកម្ពុជាក្នុងការអភិវឌ្ឍទម្លាប់រស់នៅមានសុខភាពល្អ ខណៈដែលទទួលបានការបង្វឹក ជំនាញបាល់ទាត់ស្តង់ដាពិភពលោកពីគ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិមកពីក្លឹបបាល់ទាត់ Tottenham Hotspur Football Club ដែលជាម្ចាស់ពានរង្វាន់ 2025 Europa League និងដឹកនាំក្លឹបល្បីមួយក្នុងក្របខណ្ឌ English Premier League ។

អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា៖ “ឱកាសមួយ នេះគឺបានផ្លាស់ប្តូរជីវិតប្អូនៗកីឡាការនីទាំងស្រុង ។ ក្នុងចំណោមប្អូនៗ ភាគច្រើនមកពីគ្រួសារជួបប្រទះការ លំបាក ហើយកម្មវិធីបាល់ទាត់នេះ បានជួយឲ្យពួកគេអាចជំនះនូវឧបសគ្គ ពង្រីកចំណេះដឹង និងរកឃើញពី សក្តានុពលខ្លួនទាំងនៅក្នុង និងក្រៅទីលានបាល់ទាត់ ។ ក្នុងនាមអង្គការផ្កាយសមុទ្រ សូមថ្លែងអំណរ គុណដល់ AIA Group, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងក្លឹបបាល់ទាត់ Tottenham Hotspur សម្រាប់កិច្ចគាំទ្រ និងឧបត្ថម្ភជ្រោមជ្រែងដល់ពួកយើងក្នុងការ លើកកម្ពស់កុមារ និងយុវជន តាមរយៈបាល់ទាត់ ។

ជាមួយគ្នានេះផងដែរ កម្មវិធីបាល់ទាត់នេះត្រូវបានបង្កើតឡើងសម្រាប់ប្អូនៗកីឡាការនីទាំង ២៤នាក់ក្នុង ការលើកកម្ពស់ការលេងបាល់ទាត់សម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ខណៈដែលប្អូនៗមានឱកាសអភិវឌ្ឍន៍ ទម្លាប់រស់នៅមានសុខភាពល្អតាំងពីវ័យក្មេងទៅ ។ ៨៩ភាគរយនៃប្អូនៗគឺទើបតែបានធ្វើដំណើរតាមជើង ហើរហោះទៅក្រៅប្រទេសលើកដំបូងបង្អស់ ដែលនេះជាបទពិសោធន៍មិនធ្លាប់មានក្នុងឆាកជីវិត ។

កីឡាការនី ចិន្តា បានបង្ហាញពីក្តីរំភើបរបស់ខ្លួនថា៖ “ខ្ញុំមិនធ្លាប់គិតថាខ្លួនឯងមានឱកាសបានទៅក្រៅ ប្រទេសទេ ហើយខ្ញុំពិតជារំភើបរីករាយ និងអរគុណសម្រាប់បទពិសោធន៍មួយនេះ ។ ខ្ញុំបានជួបមិត្តថ្មីៗជា ច្រើន និងរៀនសូត្របន្ថែមពីបាល់ទាត់ ការធ្វើការងារជាក្រុមដូចជាការថែរក្សាបរិស្ថាន និងខ្លួនឯងផងដែរ ។

កិច្ចសហការដ៏រឹងមាំ និងយូរអង្វែងនេះគឺស្របទិសទៅនឹងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការផ្តល់ ឱកាសស្មើគ្នាដល់កុមារ និងយុវជន មិនថាពួកគេមកពីទីណា និងមានស្ថានភាពគ្រួសារបែបណានោះទេ និងសម្រេចបាននូវគោលបំណងដ៏សំខាន់របស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយឱ្យប្រជាជនកម្ពុជារស់នៅ មានសុខភាព និងជីវិតកាន់តែប្រសើរ ដែលស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្ស 1,000,000,000 នាក់នៅអាស៊ីឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ 2030 ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner