អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ៖ ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ ខណៈដែលការហាមឃាត់ និងមិនអនុញ្ញាតិឱ្យឆ្លងកាត់ ២០Kmនៅត្រង់បរិវេនសងខាងនៃតំបន់ជម្លោះ«មុំបី»តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៨មកម្លេះ ។
យោងតាមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លេខ:០៥៩/២៥/កស៊ក.សក បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ(កាសែតKhaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្ត៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ កន្លែ ក្នុងនោះច្រកព្រំដែនអន្តរជាតិ៦ និងប៉ុស្តិ៍ត្រួតពិនិត្យលក្ខណៈបណ្តោះអាសន្នចំនួន១០ច្រក។
សូមអានលិខិតទាំងស្រុង
ដោយ ង៉ាន់ ទិត្យ


ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។