នគរបាលខណ្ឌឫស្សីកែវ ឃាត់ម៉ូតូ ៤គ្រឿង ដែលកែច្នៃកំពង់ស៊ីម៉ាំង និងបង្ហោះកង់មុខតាមទីសាធារណៈ
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអ្នកកែច្នៃម៉ូតូខុសបច្ចេកទេស បញ្ឃប់ជាបន្ទាន់ និងប្រញាប់ដោះដូរបំពង់សុីម៉ាំងដើមចូលវិញ ខណៈសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ម៉ូតូចំនួន ៤គ្រឿង ដែលកែច្នៃកំពង់ស៊ីម៉ាំ និងបង្ហោះកង់មុខ តាមទាំសាធារណៈ ។
ការឃាត់ម៉ូតូនេះ ធ្វើឡើងក្រោយមានបទបញ្ជា លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ប្រជុំផ្សព្វផ្សាយ តាមគោលការរបស់ឯកឧត្ដមស្នងការរាជធានីភ្នំពេញ តាមបណ្ដាផ្នែកជំនាញសហការជាមួយនគរបាលប៉ុស្តិ៍នគរបាលចុះល្បាតមើលឃើញម៉ូតូដែលបង្កសម្លេងប៉ះពាល់ ក៏ធ្វើការឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេសយកមកអប់រំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានម៉ូតូបំពង់ស៊ីម៉ាំងកែច្នែចំនួន ០២គ្រឿង និង ម៉ូតូបង្ហោះលើផ្លូវសាធារណៈចំនួន ០២គ្រឿង ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ម៉ូតូដែលសមត្ថកិច្ចឃាត់បានទាំង ៤គ្រឿងមាន ម៉ូតូម៉ាក veaspa ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LL-5885 បើកបរ ដោយឈ្មោះ គឹម កែវមាសឧស្សាហ៍ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កែឆ្នៃបំពង់ស៊ីមាំង)។ ម៉ូតូម៉ាក veaspa ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GU-5296 បើកបរដោយឈ្មោះ រ័ត្ន សុខអាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កែឆ្នៃបំពង់ស៊ីមាំង)។
ចំណែកម៉ូតូ២គ្រឿងទៀត មាន ៖ ម៉ូតូម៉ាក Honda scoppy ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KC-០៤៤០ បើកបរដោយឈ្មោះ ភ្លី សារ៉ាខាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បង្ហោះម៉ូតូ ) និង ម៉ូតូម៉ាក Honda Today ពណ៍បៃតង ស្លាកលេខ ភ្នំពេញ ១KL-៤០៧៤ បើកបរដោយឈ្មោះ ឧត្តម រតនា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បង្ហោះម៉ូតូ) ៕






ដោយ ៖ វណ្ណលុក