ទិវាបរិស្ថានជាតិ ខេត្តសៀមរាបប្រារព្ធនៅតំបន់ទេសចរជិះ កាណូតចុងឃ្នៀស

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមិថុនា បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោ៥មិថុនា
នាបរិវេណកំពង់ផែទេសចរចុងឃ្នៀស ក្រុងសៀមរាប ។

ជាកន្លែងសម្រាប់ទាក់ទាញទេសចរផង និងកន្លែងបង្ហាញ ផលិតផលបែបប្រពៃណីផង លោក យុន លីនណេ អភិបាល​រងខេត្តសៀមរាបបានថ្លែងទៅកាន់អ្នកចូលរួមថា ទិវាបរិស្ថាន នេះគួរត្រូវបានរក្សាទុក​ជានិរន្តរភាពក្នុង​ចិត្តរបស់ប្រជា​ពលរដ្ឋ​គ្រប់រូប។ សកម្មភាពធ្វើមានអនាម័យ មានបរិស្ថានល្អគួរ ត្រូវអនុវត្តជាប្រចាំ នៅគ្រប់ទីកន្លែង ដូចជា លំនៅដ្ឋាន វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត តំបន់ទេសចរណ៍ និងរដ្ឋបាលមូលដ្ឋានជាដើម។

ទិវាបរិស្ថានជាតិឆ្នាំ២០២៥ បានប្រព្រឹត្តក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ។លោកអភិបាល​រងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមសម្អាត សំណល់ប្លាស្ទិក និងសំរាមផ្សេងៗ ព្រមទាំងកាត់​បន្ថយ​ការប្រើប្រាស់ប្លាស្ទិកតែម្តង។លោកបញ្ជាក់ថា ការចូលរួមរបស់ ស្ថាប័នសាធារណៈ វិស័យឯកជន និងស្ថាប័នអប់រំ គឺជាការរួម ចំណែកកាត់បន្ថយប្លាស្ទិកតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner