មេធំ IAEA ព្រមានថា អ៊ីរ៉ង់នឹងផលិតនុយក្លេអ៊ែរ បើសិនអ៊ីស្រាអែលវាយប្រហារ

តូក្យូ ៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi ព្រមានថា រាល់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់បន្តសកម្មភាពផលិតអាវុធនុយក្លេអ៊ែរ ឬចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។

មេធំ IAEA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា បើសិនមានការវាយប្រហារណាមួយ នោះអ៊ីរ៉ង់នឹងមានលេសពង្រឹងការតាំងចិត្តកាន់តែមោះមុត និងការការពារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខ្លាំងឡើង។

ការព្រមានបែបនេះរបស់លោក Rafael កើតឡើងស្របពេលបែកធ្លាយព័ត៌មានរសើបថា អ៊ីស្រាអែលអាចនឹងវាយលុកអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់កំពុងត្រៀមខ្លួនឆ្លើយតបនឹងសំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

ទន្ទឹមគ្នានេះ មន្ត្រីអ៊ីរ៉ង់បានច្រានចោលរបាយការណ៍ចុងក្រោយរបស់ IAEA ដែលថា ខ្លួនបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតផលិតអាវុធនុយក្លេអ៊ែរ ហើយបានចាត់ទុកថា វាមានភាពលំអៀង និងពឹងផ្អែកលើឯកសារដែលផ្តល់ដោយអ៊ីស្រាអែល៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner