អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត
(ភ្នំពេញ)៖ តាមរយៈដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តមអភិបាលខេត្ត Jeollanam do សាធារណៈរដ្ឋកូរ៉េ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតនៅពេលកម្ពុជាមានច្បាប់វិនិយោគ ប្រកបដោយការអនុគ្រោះ ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្តJeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូលដែល បានទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាង ៤៦០០០នាក់ ។
ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមរវាង ជាមួយឯកឧត្តមគីម យ៉ុងរុក Kim Yung rok អភិបាលខេត្ត Jeollannam .do សាធារណៈ រដ្ឋកូរ៉េ ដែលធ្វើឡើងនារសៀលថ្ងៃទី១២មិថុនា ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងអបអរសាទរឯកឧត្តម Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសាធារណៈកូរ៉េ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមអភិបាលខេត្តចូឡាណាំដូជួបបានពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ។ក្នុងនោះបានពិភាក្សា ការងារចងសម្ព័ន្ធ មេត្រី ភាពរវាង រាជធានីភ្នំពេញ និង ទីក្រុង នៃ ខេត្តJeollanam-do និង ការងារពាក់ព័ន្ធ មួយ ចំនួន ។
ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនភ្ញៀវពីការវិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យនឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិនិងអន្តរជាតិក្រោយកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៏ប៉ុលពត។
ឯកឧត្តមគីម យ៉ុងរុក Kim yung rok មានប្រសាសន៏កោតសរសើរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពិតជាបានខិតខំអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យរីកចំរើនលឿននិងឆាប់រហ័ស។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកឡើងថា និងសុំទៅរាជរដ្ឋាភិបាលដើម្បីចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តJeollanam do បន្ថែម លើទីក្រុងចំនួន៣របស់ប្រទេសកូរ៉េខាងត្បូងរួចហើយដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ