ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះថា បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ÷ “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឱ្យយខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។”

គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្រ្តី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ”។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅកូនប្រុសថា “ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាកូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”៕

ads banner