ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះសូមបន្តការ ងារនេះទៅមុខ ហើយប្រហែលជាបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរក្សាទុកសិន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណងដែលអ្នកប្រាថា្ន ពីព្រោះផ្លូវរបស់ អ្នកនឹងគ្មានផលរំខាននោះទេ។ លោកអ្នកអាចយកឈ្នះការលំបាកបាន ដោយត្រឹមតែពឹង អាស្រ័យទៅលើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ សូមលោកអ្នកបោះបង់ចោលការ សង្ស័យដោយគ្មានមូលដ្ឋាន ពីព្រោះវាបណ្តាលអោយអ្នកខាតច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារ ហាក់មិនសូវជារលូនដោយរូបភាពដែលអាចមើលឃើញពីខាងក្រៅនោះទេ។ ដែលនេះជា កត្តាលំបាកសម្រាប់លលោកអ្នកក្នុងការសម្របសម្រួល និងដោះស្រាយអោយបានទាន់ ពេលវេលា។ វានឹងល្អប្រសើរបំផុត ប្រសិនបើអ្នកមានគម្រោងផែនការជាមុនសម្រាប់ករណី ទាំងឡាយណាដែលអ្នកនឹងត្រូវអនុវត្ត។ ក្នុងការទំនាក់ទំនង សូមជៀសវាងយ៉ាងណាកុំ បញ្ចេញមតិច្រើន ហើយក៏មិនចាំបាច់ត្រូវធ្វើការរិះគន់ ឬទាមទារខុសត្រូវច្រើនពេកដែរ។ វា នឹងប្រសើរជាងប្រសិនបើអ្នកកុំពាក់ព័ន្ធនឹងទំនាក់ទំនងតូចធំនៅក្នុងពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងស្ថិតនៅ ក្នុងស្ថានភាពដែលត្រឹមត្រូវ។ បើទោះបីជាកាលទេសខ្លះអ្នកមិនទាន់អាចមើលឃើញភាព ជោគជ័យក្តីសូមកុំទាន់អស់សង្ឃឹម បន្តការងារនេះទៅមុនបន្តិចសិន នោះអ្នកនឹងមើល ឃើញមធ្យោបាយសមស្រប និងភាពចម្រើនលូតលាស់។ ក្នុ្ងងនោះ សូមផ្តោទៅលើការងារ ដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះជំនាញ និងសមត្ថភាពរបស់អ្នក។  ចំណែកលោកអ្នកដែលមានបំណង់ចង់ផ្លាស់ប្តូរស្ថានភាពការងារ ឬការចាកចេញពីស្ថាន ភាពចាស់គឺអាចដំណើរការទៅបានដោយរលូន និងត្រឹមត្រូវ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ វេលាថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ លោកអ្នកដែលមានរបរទាក់ទងនឹងចលន ឬអចលនទ្រព្យ។ ផលចំណេញកំពុងកើនឡើង ខ្លាំង។ អ្នកក៏រំពឹងថាមានការជួយជ្រោមជ្រែងខ្លាំងពីមនុស្សនៅក្នុងក្រុមការងារជាមួយគ្នាផង ដែរ។ ក្នុងនោះ លោកអ្នកអាចធ្វើការចាកចេញពីកន្លែងការងារចាស់ ឬរក្សាការងារ និងទី កន្លែងការងារអោយនៅដដែលក៏នឹងបានជាផលប្រយោជន៍ល្អប្រសើរប្រហាក់ប្រហែលគ្នា ផងដែរ។ ប៉ុន្តែ សូមព្យាយាមបង្កើនទំនាក់ទំនងអោយបានច្រើន ពីព្រោះស្ថានភាពខាងមុខ នេះនឹងត្រូវការកំលាំងដើម្បីសម្រេចផល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយនៅក្នុងពេលនេះទាមទារ ការ ចូលរួមអោយបានសកម្ម និងគម្រោងផែនការមួយដែលច្បាស់លាស់ ពីព្រោះស្ថានភាពខាង ក្រៅនៅពេលនេះកំពុងមានការប្រែប្រួលខ្លាំង ហើយក៏ងាយអោយប៉ះពាល់ទៅដល់លទ្ធផល ការងារផងដែរ ប្រសិនបើអ្នកមានការធ្វេសប្រហែស។ ចំណែកទំនាក់ទំនងរវាងមនុស្សនៅ ក្បែរខ្លួនអាចទៅរួច ប៉ុន្តែការសុំជំនួយហាក់មិនទទួលបានលទ្ធផលតាមការរំពឹងនោះទេ។   ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះបំណុលតូចធំ ពីព្រោះអ្នកមិនអាចទទួលបានសំណង ឬលទ្ធផលល្អប្រសើរណាមួយនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នក ជាមួយ មិត្តរួមការងារ និងដៃគូជំនួញ។ បើអាចធ្វើបានសូមកុំចូលរួមក្នុងការប្រជុំពិភាក្សា ទាំងឡាយ ណាដែលទំនងជាមិនអាចស្វែងរកដំណោះស្រាយបាន។ ផ្ទុយទៅវិញ ប្រសិនបើ អ្នកអាច គ្រប់គ្រងស្ថានការណ៍នេះបាន គឺអ្នកនឹងជួបស្ថានភាពផ្លាស់ប្តូរដែលសំខាន់ៗ និង អាចទទួលបានភាពចម្រើនលូតលាស់យ៉ាងពេញចិត្តជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាមិនគួរទុកចិត្តនរណាម្នាក់នៅក្នុងពេលនេះនោះទេ ឳកាសដែលអ្នកខកចិត្តក្នុង ទំនាក់ទំនងមានកំរិតខ្ពស់ណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ ឬដៃគូជំនួញ។ ស្របពេលដែលអ្នកនឹងទទួលជោគជ័យច្រើនក្នុងពេលនេះ ការរៀបចំគម្រោងបម្រុងក្នុងរយៈពេលយូរនឹងផ្តល់ផលប្រសើរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលសម្រាប់កិច្ចពិភាក្សាអំពី បញ្ហាសំខាន់ៗ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ នៅក្នុងថ្ងៃនេះមិនគួរ មានមហិច្ចតាធំក្នុងការងារ និងជំនួញនោះទេ ដោយសារផលដែលទទួលបានមិនសមប្រកប នឹងកំលាំង និងដើមទុនដែលអ្នកដាក់ចេញនោះទេ។ បើទោះបីជាស្ថាននេះមិនធ្វើឲ្យអ្នក ពេញចិត្តក្តី សូមកុំព្រួយបារម្ភពីព្រោះអ្នកមានពេលវេលាល្អគ្រប់គ្រាន់សម្រាប់បំពេញការ ងារ ឬកែលម្អអស្ថេរភាពអាជីពនានា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះ ដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រង បាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះ សូមជៀសវាងការចែករំលែកពត៌ មានសំខាន់ ប្រយ័ត្នខាតបង់ផ្នែកហិរញ្ញវត្ថុជាពិសេស។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការងារគ្រប់គ្រង។ សូមធ្វើអ្វីដែលអ្នកអាចធ្វើទៅបាន មិនចាំបាច់រងចាំ ការងារ ឬឳកាសបន្តទៅទៀតនោះទេ។ ការងារតិចតួចក្តី ក៏នឹងផ្តល់ផលជាទីពេញចេញ ចំពោះលោកអ្នកផងដែរ។ ប៉ុន្តែប្រសិនបើ អ្នកមានលទ្ធភាពកាន់តែធំនោះ សូមកុំមានភាពស្ទាក់ស្ទើរ គឺអ្នកអាចធ្វើការងារនោះបាន។ ដោយឡែកទំនាក់ទំនងក្នុងក្រុមអាចមានភាព រង្គោះរង្គើបន្តិច ដូច្នេះការព្យាយាមយល់ដឹង ពីស្ថានភាពដែលកំពុងកើតឡើង។ លើសពីនេះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវចូល រួមក្នុងការសិក្សា វគ្គបណ្តុះបណ្តាល និងសកម្ម ភាពនានា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ សូម្បីគម្រោងស្មុគ្រស្មាញបំផុត ក៏នឹងអាចទទួលបានជោគជ័យផងដែរ។ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ ចំពោះលោក អ្នកដែលប្រកបជំនួញអាជីវកម្ម ថ្ងៃនេះអ្នកអាចប្រើប្រាស់ និងផ្ទេរផ្ទូរលុយកាក់បានដោយ មិនភាពផលរំខាននោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ការងារទាំងអស់។ លោកអ្នកមានពេលវេលាពេញលេញបំពេញការងារតាមការប៉ងប្រាថ្នា មិនត្រឹមតែប៉ុណ្ណោះអ្នកអាចសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលអ្នកត្រូវធ្វើក្នុងពេលនេះគឺត្រូវមានគំនិតវិជ្ជមានជានិច្ច។ រាល់ព្រឹត្តិការណ៍ទាំងអស់នឹងមានភាពវិជ្ជមានទាំងអស់នៅចុងបញ្ចប់ គ្រាន់តែត្រូវអត់ធ្មត់បន្តិច។ ក្រៅពីនេះ​ លោកអ្នកទទួលបានអំណោយផលក្នុងការសម្របទៅនឹងហេតុការណ៍ និងការដោះស្រាយករណីតូចធំ​ ចាស់ថ្មី​ ហេតុនេះសូមក្តោប ក្តាប់ និងប្រើប្រាស់វេលាអំណោយផលនេះអោយមានប្រសិទ្ធភាព។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ ច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner