ព្យុះទីហ្វុងខានុន សម្លាប់មនុស្ស ២នាក់ និងរបួស ៦២នាក់នៅជប៉ុន

តូក្យូ៖ ព្យុះទីហ្វុងខានុន បានវាយប្រហារយ៉ាងខ្លាំងក្លាលើប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ៦២នាក់រងរបួស។

ព្យុះទីហ្វុងខានុន បានវាយប្រហារខេត្តអូគីណាវ៉ា និងកាហ្គោស៊ីម៉ា ភាគនិរតីរបស់ប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងសន្ធប់រយៈពេលពីរថ្ងៃជាប់គ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់ និងយ៉ាងហោចណាស់ ៦២នាក់រងរបួស។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះទីហ្វុង ខានុន កំពុងធ្វើដំណើរឆ្ពោះទៅភាគពាយ័ព្យយឺតៗក្នុងសមុទ្រចិនខាងកើត គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយនឹងកម្លាំងខ្យល់បក់បោកក្នុងល្បឿន ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់បោកខ្លាំងរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះទីហ្វុងខានុន ត្រូវបានគេព្យាករណ៍ថា នឹងវិលមកទិសខាងកើតភ្លាមៗនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ហើយចាប់ផ្តើមរំកិលខ្លួនឆ្ពោះទៅកាន់កោះសំខាន់ៗរបស់ប្រទេសជប៉ុន ដែលជាស្ថានភាពមួយមន្ត្រីឧតុនិយមជប៉ុនបាននិយាយថា ជារឿងមិនធម្មតា៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner