មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមគោរពទង់ជាតិ ជារៀងរាល់ថ្ងៃមុនពេលចូលធ្វើការ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជារៀងរាល់ថ្ងៃមុនពេលចូលធ្វើការ ចូលរួមគោរពទង់ជាតិ នៅវេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។
ការចូលរួមគោរពទង់ជាតិនេះ គឺត្រូវអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
នេះបើយោងតាមការផ្សព្វផ្សាយលើផេកផ្លូវការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។
សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក៕ដោយ ៖ ង៉ាន់ ទិត្យ




ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។