ផ្ទុះកុបកម្មនៅទីក្រុងញូវយ៉ក ក្នុងពិធីចែកឧបករណ៍លេងហ្គេម

ញូវយ៉ក៖ អ្នកមានឥទ្ធិពលនៅលើប្រព័ន្ធអ៊ីនធើណិតមួយរូប បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនជួបជុំនៅទីក្រុងញូវយ៉ក ដើម្បីរៀបចំពិធីចែកឧបករណ៍លេងហ្គេម ប៉ុន្តែជាអកុសល្យ ការប្រមូលផ្តុំគ្នានៅថ្ងៃសុក្រនេះ បានក្លាយទៅជាអំពើហិង្សា បណ្តាលឱ្យមានមនុស្សរងរបួស និងការបង្ក្រាបពីមន្រ្តីប៉ូលីស។

ភាពចលាចលរហូតឈានដល់ផ្ទុះអំពើហិង្សានៅទីក្រុងញូវយ៉ក បានកើតមានឡើងនៅពេលដែលតារាល្បីឈ្មោះមានអ្នកតាមដានរាប់លាននាក់នៅលើបណ្តាញសង្គម ឈ្មោះ Kai Cenat បានបង្ហោះសារអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនជួបគាត់នៅសង្កាត់ម៉ាន់ហាថាន់ ដើម្បីចូលរួមឡាយផ្ទាល់ក្នុងព្រឹត្តិការណ៍មួយ ដែលគាត់នឹងចែកកាដូឱ្យអ្នកគាំទ្រ ក្នុងនោះមានឧបករណ៍លេងហ្គេម PlayStation 5 ផងដែរ។

មនុស្សជាង ២,០០០នាក់បានមកជួបជុំគ្នានៅទីលាន Union Square ក្នុងគោលបំណងទទួលបានឧបករណ៍លេងហ្គេម PlayStation 5 តារាបណ្តាញសង្គម Kai Cenat។ ព្រឹត្តិការណ៍នៅសង្កាត់ម៉ាន់ហាថាន់នេះ បានប្រែក្លាយជាអំពើហិង្សា ដោយអ្នកខ្លះគប់ដបទឹកដាក់ប៉ូលិស វាយបំផ្លាញរថយន្ត និងឡើងលើដំបូងរថយន្ត បង្កឱ្យកកស្ទះចរាចរណ៍
ហើយមន្រ្តីប៉ូលិស ១,០០០នាក់បានចូលធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីបំបែកការប្រមូលផ្តុំគ្នានោះ។

បើតាមមេប៉ូលិសទីក្រុងញូវយ៉ក មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយ Kai Cenat ត្រូវបាននាំខ្លួនទៅសាកសួរ ប៉ុន្តែមិនត្រូវបានឃុំខ្លួនជាផ្លូវការនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner