ស្នងការរាជធានី ក្រើនរំលឹក មន្ត្រីនគរបាល ខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ និងប្រេីប្រាស់ពាក្យសម្តីកាយវិការឲ្យបានសមរម្យ

(ភ្នំពេញ )៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ចេីញចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២៦២រូប ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង ១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏
បានធ្វេីការណែនាំមន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ត្រូវមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេស ត្រូវធ្វេីយ៉ាងណា ដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។ នៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យសាកសម្យជាមន្ត្រីបំរើរាស្ត្រ ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner