រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញ និងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ ក្រសួងធម្មការ និងសាសនា តាមរាជធានី ខេត្ត ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារនិងអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះដើម្បីបង្កើនគុណភាពការងារ ដំណើរការទៅយ៉ាងរលូន គឺចំបាច់ណាស់ត្រូវបែងចែកភារកិច្ចជូនថ្នាក់ដឹងនាំក្រសួឲ្យបានច្បាស់លាស់បន្ថែមលើកការងារបច្ចុប្បន្ន ដែលត្រូវអនុវត្តនៅក្នុងអាណិត្តថ្មីទី៧នេះ ។

ក្នុងឱកាសសំណេះសំណាល និងបែងចែកភារកិច្ចភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ឯកឧត្តមបណ្ឌិត ចាយ បូរិន បញ្ជាក់ថា នៅក្នុងអាណិត្តថ្មីនេះ យើងទើបចាប់ផ្តើម តែកិច្ចការរបស់ក្រសួងមានច្រើន ក្នុងការបំពេញជូនរាជរដ្ឋាភិបាល ដូចនេះ ឯកឧត្តម សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទាំងអស់ នឹងរួមគ្នា អនុវត្តការងារដែលបានបែងចែករួចនោះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅមុខបន្ថែមទៀត ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner