សិក្ខាកាមជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បង្ហាញជំនឿចិត្តខ្ពស់នឹងធ្វើឲ្យគុណភាពផ្ទៃក្នុង មានភាពប្រសើរឡើង

(ភ្នំពេញ)៖ មន្រ្តីនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារួមមានមន្រ្តីរដ្ឋបាល ប្រធាន អនុ-ប្រធានការិយាល័យ គ្រូឧទ្ទេស ចំនួន ២០រូប បានបណ្តុះបណ្តាលបំប៉នបន្ថែមលើការវាយតម្លៃផ្ទៃក្នុងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រយៈពេល៣ថ្ងៃ ដើម្បីឆ្លើយតបទៅនិងគុណភាពស្តង់ដានៃការវិវឌ្ឍខ្លួនក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានការអប់រំគរុនិស្សិតប្រកបដោយគុណភាពខ្ពស់នាពេលខាងមុខ។

លោក ស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបញ្ជាក់ថា សិក្ខាសាលាការអភិវឌ្ឍធនធានមនុស្សស្ដីពីការវាយតម្លៃផ្ទៃក្នុងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ក្រោមការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសនេះ ពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយឲ្យគុណភាពនៃការធានាគុណភាពផ្ទៃក្នុងមានភាពប្រសើឡើង និងមានការវាយតម្លៃប្រកបដោយតម្លាភាព នឹងត្រូវបានអនុវត្តនិងផ្សព្វផ្សាយ ដែលផ្តោតលើការផ្តល់ការធានាថាគុណភាពដែលចង់បាននឹងកំពុងទទួលបានពីការត្រួតពិនិត្យគុណភាព ដោយផ្អែកលើគុណភាពដែលចង់បានក្នុងវិស័យអប់រំ។

លោក ស្រី នាយិកា បន្តថា រយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំង២០រូប បានបណ្តុះបណ្តាលពីប្រព័ន្ធនិងវិធីសាស្រ្ដកែលម្អនូវការធានាគុណភាពផ្ទៃក្នុង នីតីវិធីក្នុងការប្រមូលទិន្ន័យ ទម្រង់នៃរបាយការណ៍ធានាគុណភាពផ្ទៃក្នុង ព្រមទាំងមានការពិភាក្សាអំពីសូចនាករនៅក្នុងផ្នែកនីមួយៗនៃស្ដង់ដារបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំផែនការកែលម្អឲ្យប្រសើរឡើងនូវការធានាគុណភាពផ្ទៃក្នុង សម្រាប់ក្រុមការងារចំពោះកិច្ចនៃការធានាគុណភាពផ្ទៃ និងមន្រ្ដីពាក់ព័ន្ធរបស់វអកជាដើម។ក្នុងនោះក៏មានការចែករំលែកពីយុទ្ធសាស្រ្ដសម្រាប់ការរង្វាយតម្លៃថ្នាក់សិក្សាដែលត្រូវប្រើដើម្បីធ្វើការវាយតម្លៃក្នុងដំណើរការនៃការយល់ដឹងរបស់គរុនិស្សិត ពីតម្រូវការរៀនសូត្រ និងវឌ្ឍនៈភាពនៃការសិក្សាក្នុងដំណាក់កាលមួយមេរៀន ជំពូក ឬវគ្គសិក្សាផងដែរ។

លោក Nishyama Naoki អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ថា ការវាយតម្លៃផ្ទៃក្នុង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍របស់វិទ្យាស្ថានអប់រំកាយនិងកីឡា នឹងធ្វើឲ្យគុណភាពអប់រំកាន់តែមានគុណភាពខ្ពស់ នូវពេលដែលមន្រ្តីនិងគ្រូឧទ្ទេសរបស់យើងមានចំណេះដឹងអំពីការវាយតម្លៃច្បាស់លាស់។ លោក អគ្គលេខាធិការ សង្ឈឹមជឿជាក់ថា សិក្ខាកាមដែលបានឆ្លងកាត់ សិក្ខាសាលារយៈពេល៣ថ្ងៃនេះ នឹងនាំយកចំណេះជំនាញអនុវត្តដោយជោគជ័យនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

លោក ជា ចាន់រិទ្ធី មន្រ្តីរដ្ឋបាលវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលបានចូលរួមសិក្ខាសាលា បានប្តេជ្ញាថា នឹងនាំយកចំណេះដឹងដែលទទួលបាននេះ យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ។

លោក បណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយរងនៃអគ្គនាយដ្ឋានកីឡា បានជំរុញដល់សិក្ខាកាមទាំង ២០រូប ដែលទទួលបានការបណ្តុះបណ្តាលបំប៉នលើជំនាញការវាយតម្លៃផ្ទៃក្នុងពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នឹងយកទៅអនុវត្តប្រើប្រាស់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាប្រកដដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយពីវិទ្យាស្ថានទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញមានការវាយតម្លៃប្រកបដោយតម្លាភាព។ជាមួយគ្នានេះ លោក បណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលតែងតែជួយដល់វិទ្យាស្ថានជាតិអប់រំនិងកីឡានិងកីឡាទាំងសម្ភារៈនិងធនធានមនុស្ស ធ្វើយ៉ាងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្លាយជាគ្រឹះស្ថានសិក្សាមួយដែលបានផ្តល់នូវការអប់រំលើជំនាញអប់រំកាយនិងកីឡាប្រកបដោយគុណភាពស្តង់ដារនៅកម្ពុជា ៕

រូបភាព អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner