ជប៉ុនផ្លាស់ប្តូរមុខតំណែងប្រមុខការទូត និងការពារជាតិ នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីដ៏ធំ

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានផ្លាស់ប្តូរមុខតំណែងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិរបស់គាត់ ដែលនេះជាការរុះរើគណៈរដ្ឋមន្រ្តីដ៏សំខាន់មួយ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ត្រូវបានជំនួសដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa មានវ័យ ៧០ឆ្នាំ ដែលជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥នាក់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។

រីឯរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada ត្រូវបានជំនួសដោយលោក Minoru Kihara មានវ័យ ៥៤ឆ្នាំ ដែលពីមុនធ្លាប់ធ្វើជាលេខាធិការសភាការពារជាតិជប៉ុន។
ចំណែក លោក Shunichi Suzuki នៅរក្សាតំណែងរបស់គាត់ដដែល ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកមួយនេះ។

លោក ហ្វូមីអូ គីស៊ីដា មានវ័យ ៦៦ឆ្នាំបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុននៅខែតុលា ឆ្នាំ ២០២១ ក៏ប៉ុន្តែការដឹកនាំ និងគោលជំហររបស់គាត់នៅក្នុងគណបក្សកាន់អំណាចបានធ្លាក់ចុះគួរឱ្យកត់សម្គាល់៕ ប្រភព៖

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner