អបអរសាទរ! អត្តពលិកកីឡាសម័ន្ធឈ្នះមេដាយមាស១ និងសំរិទ្ធ១ ពីការប្រកួតជើងឯកអាស៊ីលើកទី៨ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia
អត្ថបទដោយ៖
ចាន់ វិចិត្រ
ភ្នំពេញ-លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម័ន្ធកមកពុជា និងជាប្រធានប្រតិភូ បានបញ្ជាក់ពីទីក្រុង Ulaanbaatar ថា អត្តពលិកកីឡាសម័ន្ធឈ្នះមេដាយមាស១ និងសំរិទ្ធ១ ពីប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាស៊ីលើកទី៨ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia ពីថ្ងៃទី១៣~១៧ ខែកញ្ញា ឆ្នាំ២០២៣
Senors Trio វិញ្ញាសា ទ្រីយូ សំដែង
ដោយកីឡាការិនី ៣រូប ទទួលបានមេដាយមាសមួយគ្រឿង កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ណេម សុខហេង កីឡាការិនី ឌឹម អ៊នធីតា
ក្នុងនោះកីឡាការិនី មួយរូបទៀត Senor IW ឯកត្តជន នារី ទទួលបានមេដាយសំរីទ្ធិ01គ្រឿង ផងដែរ កីឡាការិនី សួស ស្រីពៅ។
គួរបញ្ជាក់ថា ប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia កម្ពុជា បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១១នាក់ ដឹកនាំដោយលោក ណយ ផាណា ប្រធានប្រតិភូ ៕ចាន់ វិចិត្រ





ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។