កម្ពុជានឹងនាំយកត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម ទៅប្រកួត ប្រជែង ជាមួយប្រទេសជិតខាងនិងទីផ្សារអឺរ៉ុប
ភ្នំពេញ៖ផលិតផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម មានសារៈសំខាន់ណាស់ ក្នុង ប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង។អាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។

នេះជាការលើកឡើងពីសំណាក់ លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ យូនីដូ (UNIDO)នៅ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១៩ស្ថាប័នទៅកាន់ សហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣គឺខេត្តកណ្តាល កំពង់ធំនិងសៀមរាបនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣។

លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានទទួលស្គាល់ភាពជាសារវន្តនៃវិស័យជលផលដែល ជាផ្នែកមួយយ៉ាងសំខាន់ និង ជាសសរស្តម្ភក្នុងការអភិវឌ្ឍ វិស័យ ជលផល ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ការងារ ដល់ប្រជាពលរដ្ឋជាងបីម៉ឺននាក់ក្នុងតំបន់នេសាទ។ក្រៅពីនេះ ពលរដ្ឋដែលប្រកបរបរនេសាទដោយ ផ្ទាល់ជាមួយនឹងការ នេសាទ ក៏មានចំនួន៣០ម៉ឺននាក់ថែមទៀត។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ មាន សារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការ អាហារមួយថ្ងៃបីពេល ។ ករណីនេះរដ្ឋបាលជលផល បានសហការ ជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផល ក្រោយ ប្រមូល ផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្ប ទានពី សហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញ បរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅ លើទីផ្សារជាតិ និងអន្តរជាតិ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ថាគម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និង សម្ភារ បរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិ ការ អាជិវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។
ឯកឧត្តមបានពន្យល់ប្រាប់ផងថា” មកទល់ពេលនេះ សហគ្រាស ចំនួន ប្រាំបីទទួលបាន CQS ដែលក្នុងនោះ CQS ពេញលេញ ចំនួនបួន និង CQS ធម្មតាចំនួនបួន ។ នេះមានន័យថា ផលិតផលដែលមាន បិត ស្លាកសញ្ញា CQS គឺ កំពុងមានវត្តមាននៅលើទីផ្សារកម្ពុជា នៅពេល យើងទៅជាវទំនិញនៅទីផ្សារ សូមកុំភ្លេចស្វែងរកមើល និងជាវផលិត ផល ដែលមានបិតស្លាកសញ្ញា CQS ដែលជាផលិតផលមួយមាន គុណភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារអ្នក”។

បន្ថែមពីនេះ ឯកឧត្តមមានប្រសាសន៍ថា រដ្ឋបាលជលផល និងក្រសួង កសិកម្ម បានយកចិត្តទុកដាក់ផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញ ពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និង ផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារ សុវត្ថិភាពបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ កម្ពុជាបាននាំចេញ កំពឹសបង្កក និងអន្ទង់បង្កក ១ កុងតឺន័រ ទៅកាន់ទីផ្សារប្រទេសចិន ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន ដែលបានប្រមូលទិញ ផលិតផលជលផលធម្មជាតិ ពីប្រជានេសាទខ្មែររួចមក។ដោយឡែក សម្រាប់ការនាំចេញនាថ្ងៃទី ១៦ខែកញ្ញាឆ្នាំ ២០២៣ របស់កម្ពុជា ទៅកាន់ទីផ្សារចិនវិញមានត្រីប្រា១តោន ត្រីចិញ្ចឹម១៤តោន និងត្រី ធម្មជាតិ១១តោន និងបង្កងកណ្តូបចំនួន៤៥គីឡូក្រាម៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត