អ៊ុយក្រែនអះអាងពីដណ្តើមបានមកវិញនូវការគ្រប់គ្រងទីប្រជុំជនសំខាន់ នាភាគខាងកើត
គៀវ៖ អ៊ុយក្រែនអះអាង កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញ នូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនជួរមុខដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការវាយលុកប្រឆាំងនឹងការវាយលុក របស់រុស្ស៊ី។
ជ័យជម្នះក្នុងសមរភូមិមានសារៈសំខាន់ជាពិសេស សម្រាប់អ៊ុយក្រែននេះបានកើតមានឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ី Volodymyr Zelensky គ្រោងធ្វើទស្សនកិច្ចជាលើកទីពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ក្នុងគោលបំណងដើម្បីប្រមូលផ្តុំការគាំទ្រ។

លោក Oleksandr Syrsky មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “Klishchiivka ត្រូវបានជម្រះ ពីជនជាតិរុស្ស៊ី” ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់លោកថា “ជាពិសេស ខ្ញុំចង់និយាយអំពីទាហានដែលកំពុងប្រគល់ទឹកដីអ៊ុយក្រែនមកវិញ ជាជំហានៗ នៅក្នុងតំបន់ Bakhmut” ។ “Klishchiivka! ធ្វើបានល្អ!”។ លោក Zelensky ក៏បានបន្ថែម ដោយរាយបញ្ជីអង្គភាព ដែលបានចូលរួមក្នុងប្រតិបត្តិការផងដែរ។

គួរបញ្ជាក់ថា Klishchiivka ដែលជាទីជម្រករបស់មនុស្សរាប់រយនាក់ មុនពេលទីក្រុងមូស្គូ ចាប់ផ្តើមការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយត្រូបានទាហានរុស្ស៊ីគ្រប់គ្រងបាន ក្នុងខែមករា៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត