ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ សិក្ខាកាមបានបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏សំខាន់របស់សហព័ន្ធកីឡា E-Sport សម្រាប់ព្រឹត្តិការណ៍ប្រកួតនានា

(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល «ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក ថ្នាក់មូលដ្ឋាន» ដោយទទួលបានការចូលរួមពី សិក្ខាកាមចំនួន៣១នាក់ ដែលត្រូវបានបិទបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអោយដឹងថា ស្របតាមការ ឧបត្ថម្ភថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការអភិវឌ្ឍលើគោលដៅ សំខាន់៣គឺ ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការរៀបចំ ព្រឹត្តិការណ៍ប្រកួត ដូច្នេះសហព័ន្ធ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក កម្រិតមូលដ្ឋាន»នេះ ដើម្បីបង្កើន ធនធានមនុស្ស ក្នុងវិស័យកីឡាអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រយៈពេល៥ថ្ងៃ ត្រូវបានចាប់ផ្តើមបើកកាលពីថ្ងៃទី១៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតលើគោលការណ៍សំខាន់ចំនួន៥គឺ១ រចនាសម្ព័ន្ធ និងរដ្ឋបាលកីឡា ២. នីតិសាស្ត្រក្នុងវិស័យកីឡាអេឡិចត្រូនិក ៣.ច្បាប់ប្រឆាំងសារធាតុហាមឃាត់ Anti Doping ៤. ក្របខណ្ឌការងារ និងបទបញ្ជា នៃការប្រកួតរបស់អាជ្ញាកណ្តាលជាតិ និង៥. ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ លោកអគ្គលេខាធិការ បានឲ្យបញ្ជាក់ថា សមាជិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចៅក្រម-អាជ្ញាណ្តាលកម្រិតមូលដ្ឋាននេះចំនួន៣៩រូបក្នុងនោះ គ្រូឧទ្ទេស៨រូប និងសិក្ខា៣១ដែលមានស្ត្រី៥រូប។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ចៅក្រម-អាជ្ញាកណ្តាល កម្រិតមូលដ្ឋាននេះ។ សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ បានក្លាយជាធនធានមនុស្ស សំខាន់របស់សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា សម្រាប់ចូលរួមធ្វើការងារ ក្នុងព្រឹត្តិការណ៍ ប្រកួតនានា។

ឯកឧត្តម ប្រធានសហព័ន្ធ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ ឲ្យព្យាយាមសិក្សាស្វែងយល់ និងអនុវត្តបន្ថែមដើម្បីឲ្យយល់ច្បាស់ ពីលក្ខន្តិកៈ និងគោលការណ៍ របស់កីឡាអេឡិចត្រូនិកដើម្បីឆ្ពោះទៅក្លាយជា ចៅក្រុម-អាជ្ញាកណ្តាលកម្រិតខ្ពស់ ទៅតាមជំនាញ នៃវិញ្ញាសានីមួយៗ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner