ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់អំពីករណីនៃការសាង សង់ សំណង់នៅវត្តភូម៉ានហ្វា នៃប្រទេសថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីនៃការសាងសង់សំណង់នៅ វត្ត ភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុង ឆ្នាំ២០២១ មក ម្ល៉េះ។

យោងតាមសេចក្តីជូនដំណឹងដដែលបានគូសបញ្ជាក់ថា ចំណាត់ ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាព ទំនាក់ទំនង ការទូត រវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃ ប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូន អ្នកសិក្សា ស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ។ប៉ុន្តែស្ថានភាព នៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់ នៅមិន ទាន់ មានការ សង់បន្ថែមនៅឡើយ។

ប្រភពដដែលបន្តថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិង ចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំង ឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅ លើ សកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះ ពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែល ត្រូវប្រកាន់យក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅតែបន្ត នីតិវិធី ដោះស្រាយតាមជំនាញនិងការទូត។
ឆ្លៀតឱកាសនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈក៏សូមថ្លែង អំណរ គុណ ចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្ស បេតិកភណ្ឌ ដ៏ថ្លៃថ្លា របស់យើង៕ដោយ៖ពលជ័យ

ads banner