រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាផ្នែកឯកជន ក្នុង វិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និងទាក់ទាញទេសចរអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន ជួបផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និង ជំរុញវិស័យទេសចរណ៍ជាតិ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា លោក ជំទាវ លោក លោកស្រី តំណាងសមាគមឧស្សាហកម្ម ទេស ចរណ៍ ដែលបានខិតខំប្រឹងប្រែង កន្លងមកក្នុងការគាំទ្រ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្ត និងគាំទ្រយ៉ាង សកម្ម នូវរាល់សកម្មភាពការងាររបស់ក្រសួង និងបានចូលរួមជួយ វិស័យនេះ ឱ្យឆ្លងផុតវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើសុំ តំណាងសមាគមឧស្សាហកម្ម ទេសចរណ៍ បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជា សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងភាពជាដៃគូយ៉ាងជិតស្និតរវាង “រដ្ឋ-ឯកជន”។

តំណាងសមាគមឧស្សាហកម្មទេសចរណ៍ បានអបអរសាទរ ឯកឧត្តម សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ ។ បន្ទាប់មក តំណាងសមាគមឧស្សាហកម្មទេស ចរណ៍ បានរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនីមួយៗ និងបានប្រកាសចូលរួមគាំទ្រសកម្មភាពការងាររបស់ក្រសួងទេសចរណ៍ក្នុងសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធ។

ក្នុងជំនួបនេះក្រសួងទេស ចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ បានឯកភាពគ្នាលើរបៀបវារៈមួយចំនួន។ក្នុងនោះ នឹង ជួបប្រជុំពិភាក្សា ការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយ សំណូមពរ របស់ផ្នែក ឯកជនក្នុងវិស័យទេសចរណ៍,រៀបចំ កិច្ច ប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំ ក្នុង អំទ្បុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ, ប្រគល់ភារកិច្ចជូនលេខាធិការ ដ្ឋានក្រុមការងារទេសចរណ៍ សហការ និងសម្របសម្រួលជាមួយ សមាគម ឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារ ប្រចាំឆ្នាំ សម្រាប់ក្រុមការងារផ្នែកទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ ទាំង អស់ បានបេ្តជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ក្នុងការជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាព ទេសចរណ៍ និងបរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ក្រសួងទេសចរណ៍៕ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner