លោក Dmitry Medvedev នាំសារបណ្តាំសម្ងាត់របស់លោកពូទីន ប្រាប់ទាហានរុស្ស៊ីនៅសមរភូមិមុខ (Video Inside)

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានធ្វើទស្សនកិច្ចនាំសារសម្ងាត់របស់លោក វ្លាឌីមៀរ ពូទីន ប្រាប់កងកម្លាំងរុស្ស៊ីនៅតំបន់សមរភូមិជួរមុខ មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រកាសការបញ្ជូនមកដល់រថក្រោះ Abrams អាមេរិក ដើម្បីជួយប្រយុទ្ធលើសមរភូមិភាគខាងកើត។ មិនមានការបញ្ជាក់ថា តើសារសម្ងាត់ដែលលោកពូទីន ដាក់បទបញ្ជាតាមរយៈលោក Dmitry Medvedev ប្រាប់កម្លាំងទាហានរុស្ស៊ីក្នុងតំបន់ប្រយុទ្ធនោះមានអ្វីខ្លះទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner