ឯកឧត្តមរដ្ឋមន្រ្តី៖ បញ្ចប់ភាពផ្តាច់មុខលើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ចប់ភាពផ្តាច់មុខ លើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស ។

ពាក់ព័ន្ធបញ្ហាប្រឈម ដែលរោងចក្រសហគ្រាមួយចំនួន បានយកក្រណាត់មកដុត បំពុះទឹក ដើម្បីអ៊ុតខោអាវ ធ្វើឲ្យមានការបំពុលបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំឲ្យបណ្តារោងចក្រទាំងនោះ ប្រើប្រាស់សូឡាជំនួសដើម្បីផ្តល់ថាមពលសម្រាប់អ៊ុតខោអាវ អាចចំណេញជាងការប្រើប្រាស់ក្រណាត់ ឬអូសដុត ចំណេញត្រង់ថា យើងអាចកាត់បន្ថយការបំពុលបរិស្ថាន និង ចូលរួមរក្សាគម្របព្រៃឈើ ដែលក្រសួងបរិស្ថានកំពុងតែធ្វើការដាំដុះសម្រេចឲ្យបាន ៦០% នាពេលខាងមុខ ។

សូមរម្លឹកជូនថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅអគ្គនាយកដ្ឋានគាំពារបរិស្ថាន ថ្ងៃនេះ គឺដើម្បីពង្រឹងការងារជាក្រុម ជាមួយការស្តាប់នូវរបាយការណ៍ស្តីពីការផ្គត់ផ្គង់ឧបករណ៍តាមដានដោយស្វ័យប្រវត្ត និងការផ្កត់ផ្គង់ផលិតកម្ម អាងប្រព្រឹត្តកម្មតាមរោងចក្រសហគ្រាស ស្របតាមចក្ខុវិស័យជាតិ ដើម្បីរុញនាវាបរិស្ថានកម្ពុជាឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner