គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៤នាក់
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាចំនួន ៤នាក់ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ ស្រី ០នាក់ របួសធ្ងន់ ០២នាក់ស្រី ០នាក់ និងរបួសស្រាល ០២នាក់ ស្រី ០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៩លើក យប់ ០៦លើក រួមមាន ៖ កត្តាល្បឿន ០១លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០៣លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០៣នាក់ បត់គ្រោះថ្នាក់ ០១លើក និងស្រវឹង ០១លើក៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។