ប្រជាពលរដ្ឋ ភូមិសំរោង រីករាយ អញ្ជើញពិនិត្យការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

អត្ថបទដោយ៖
គន្ធា ឃិន

(បន្ទាយមានជ័យ)៖ទិន្នន័យក្បាលដីចំនួន ៤៨០ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណវត្តសំរោង។

លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជំរៀបបងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល ១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីមានលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ។

លោក បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចឆ្នេះហើយសូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ក្នុងរយៈពេល ១៥ថ្ងៃនេះ ៕

ដោយ ៖ ឃិន គន្ធា

ads banner