ប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ (Video Inside)

អត្ថបទដោយ៖
Apsara Net

រាជធានីភ្នំពេញ ត្រៀមប្រារព្ធពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះហើយ ដោយនឹងមានការយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រមួយដែលរំលឹកខួប៧០ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួច ពីនឹមអាណានិគមនិយមបារាំងក្រោយការត្រួតត្រាអស់រយៈពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាអតីតព្រះប្រមុខរដ្ឋតែមួយអង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារបានឯករាជ្យនេះមកវិញ ពីបារាំង ដោយគ្មានការបង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថាសម្តេចព្រះបិតាឯករាជ្យជាតិ។ តើប្រវត្តិពិតប្រាកដពាក់ព័ន្ធនឹងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា បានចាប់ផ្តើមតាំងពីពេលណាមក? លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍អំពីប្រវត្តិទាំងនេះ

ads banner