កូនផ្សោតកើតថ្មី អាយុប្រមាណពីរថ្ងៃ ១ក្បាល ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងក្រុមហ្វូងសត្វផ្សោតនៅអន្លង់កាំពី
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖វាជាដំណឹងរីករាយមួយពីទន្លេមេគង្គបន្ទាប់ពីគេបាន ប្រទះ ឃើញ កូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ដែលវាកំពុងហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។
បើតាមក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាល ជលផល និងអង្គការ WWFបានឱ្យដឹងថា៖ការ ប្រទះឃើញ កូនផ្សោតកើតថ្មីនេះគឺ នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ២០២៣ ពោលគឺ បន្ទាប់ពីទទួលដំណឹងពីអ្នករត់ទូកទេសចរណ៍រួចមក។
ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបាន អង្កេតបន្ត ពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូន ផ្សោត ឡើយ។
គួរបញ្ជាក់ថា៖ កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ ចាប់ពីខែមករា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៣៕
ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។