បារាំងចាប់ផ្តើមរដូវកាលវិស្សមកាល

ប៉ារីស៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងតារាសម្ដែងជនជាតិបារាំង លោក Gilles Lellouche ព្រមទាំងប្រជាជនយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីបំភ្លឺភ្លើងដ៏ស្រស់ស្អាត ស្ថិតនៅមហាវិថីដ៏ល្បី Champs-Elysees។ ព្រឹត្តិការណ៍នេះតំណាងឱ្យការចាប់ផ្តើមរដូវកាលវិស្សមកាលនៅប្រទេសបារាំង។

ប្រធានគណៈកម្មាធិការ Champs-Elysees លោក Marc-Antoine Jamet បាននិយាយថា ពួកយើងជួបជុំគ្នានៅទីនេះ គឺដើម្បីបង្ហាញពីសុភមង្គល និងការរួមសាមគ្គីគ្នា ស្របពេលដែលពិភពលោកជួបប្រទះបញ្ហាជាច្រើន។ លោកបន្ថែមថា មនុស្សគ្រប់គ្នាជួបជុំគ្នានៅលើវិថី Champs-Elysees គឺដើម្បីនិយាយថា ពួកយើងសប្បាយចិត្ត ជាមួយនឹងការរួមរស់នៅជាមួយគ្នា ហើយពន្លឺភ្លើងទាំងនេះ តំណាងឱ្យការចាប់ផ្តើមរដូវកាលវិស្សមកាល។ មិនមានការព្រួយបារម្ភទេ ពីព្រោះអំពូលភ្លើងទាំងនោះ មិនប៉ះពាល់ដល់បរិស្ថានទេ។

បើតាមប្រធានគណៈកម្មាធិការ Champs-Elysees ចាប់តាំងពីឆ្នាំ ២០០៧មក យើងកាត់បន្ថយការប្រើប្រាស់អគ្គិសនីបាន ៩៨ភាគរយ តាមរយៈការផ្លាស់ប្តូរដំណើរការ, ផ្លាស់ប្តូរឧបករណ៍ និងផ្លាស់ប្តូរការផ្គត់ផ្គង់។ ដូច្នេះហើយ វាពិតជារឿងល្អណាស់ ហើយខ្ញុំមិនគិតថា មានអ្វីប្រសើរជាងនេះទេ ហើយខ្ញុំក៏មិនគិតថា យើងគួរដកភ្លើងទាំងនេះចេញដែរ។ យើងត្រូវការភាពរីករាយ ការចាប់ផ្តើមថ្មី និងថាមពលថ្មី ហើយអំពូលភ្លើងទាំងនេះជានិមិត្តរូបស្រាប់។ ទោះបីមានអាយុកាល ២,០០០ឆ្នាំ, ៣,០០០ឆ្នាំ និង៤,០០០ឆ្នាំ ក៏នៅតែមានពន្លឺ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner