ជនសង្ស័យ ៥៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី១៩ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១០ករណី ឃាត់ ៣៩នាក់ស្រី ២នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែវិច្ឆិកា រួមមាន មេតំហ្វេ តា មីន (Ice) ស្មើ៧៨,៣២ក្រាម និង៥កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ១៧,៩១ក្រាម។ លទ្ធផល ខាង លើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner