ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មនឹងរៀបចំវេទិកាស្វាយចន្ទី ក្រោម មូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពល ស្វាយចន្ទីកម្ពុជា” នៅដើមខែធ្នូ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ នឹងរៀបចំវេទិកាស្វាយចន្ទី ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” រយៈពេលពីរថ្ងៃ ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅសួន ច្បារស្ទឹងសែន ខេត្តកំពង់ធំ។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា វេទិកានេះ នឹងមានការប្រមូលផ្តុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ការតាំង បង្ហាញ ផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវាក់ ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ច ជាដើមសំដៅជំរុញ និងលើក កម្ពស់កេរ្ត៍ឈ្មោះស្វាចន្ទីកម្ពុជា។

ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តដល់សាធារណជន និងភាគីពាក់ ព័ន្ធអញ្ជើញចូលរួមឱ្យបានកុះករនិង សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងចង់ចូលរួមដាក់តាំងការបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងឱកាសនេះ សូមទំនាក់ទំនងទូរសព្ទ័ ឬតេឡេក្រាម៖ 098937967/078 270 009 /070 211 311 ដើម្បីទទួលបានព័ត៌មានលំអិត៕ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner