សម្ដេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា នៅតែរក្សាមហិច្ឆតាក្លាយ ជា ប្រទេសអ្នកមាននៅឆ្នាំ២០៥០ ទោះបីកម្ពុជា បន្ដទទួលរងនូវវិបត្តិ កូវីដ-១៩ និងវិបត្តិផ្សេងៗទៀត

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មាន ប្រសាសន៍ថា ទោះបីកម្ពុជា បន្ដទទួលរងនូវផលប៉ះទង្គិចពី វិបត្តិ កូវីដ-១៩ និងវិបត្តិផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សា គោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេស អ្នកមាន នៅឆ្នាំ២០៥០ ។

សម្ដេចធិបតី បានបន្តថា ក្នុងស្ថានភាពនេះ កម្ពុជា មិនត្រឹមប្រយុទ្ធ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធក្នុងសមូរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សា លំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ ជាដើម។
សម្ដេចធិបតី បានរំលេចថា ទោះបីក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះជំងឺកូវីដ-១៩ និងឈានទៅបើកប្រទេសឡើងវិញ។

សម្ដេចបានបញ្ជាក់ថា ទោះបីកម្ពុជា បន្ដរងនូវផលប៉ះទង្គិចពី វិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត ក៏កំពុងបន្ដកើនឡើង រាជរដ្ឋា ភិបាលកម្ពុជា មិនបានបោះបង់ ឬផ្លាស់ប្ដូរនូវទិសដៅ អនុវត្តរយៈ ពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅ សម្រេច មហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ក្នុងន័យនេះ ដោយឈរលើ ស្មារតីរក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី និងគិតគូរជាសកល ព្រមទាំងអនុវត្តតាមបរិការក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ព្រមទាំងកំណត់នូវ អាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា យុទ្ធសាស្រ្ដបញ្ចកោណ ប្រកាន់ យកទស្សនៈវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែង ឈរលើបេសក កម្មជាប្រវត្តិសាស្រ្ដចំបងពីរ ទីមួយថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចមកបានដោយលំបាក ជាមួយនឹងការលះបង់មិនអាច កាត់ថ្លៃបាន និងពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងទីពីរកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការ អភិវឌ្ឍ ប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner