មនុស្សរាប់ពាន់នាក់ជុំវិញពិភពលោក ដង្ហែក្បួនប្រឆាំងអំពើហិង្សាលើស្រ្តី

វ៉ាស៊ីនតោន៖ មនុស្សរាប់ពាន់នាក់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីថ្កោលទោសការប្រើហិង្សាលើស្រ្តី ក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងស្រី្ត។

នៅក្នុងទិវាអន្តរជាតិដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី ក្រុមអ្នកតវ៉ារាប់ពាន់នាក់ជុំវិញពិភពលោក បានដើរដង្ហែក្បួននៅតាមដងផ្លូវនានា ទាំងនៅទ្វីបអឺរ៉ុប និងអាមេរិក។

ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើការប្រើអំពើហិង្សាលើស្រ្តី និងយេនឌ័រនៅតែបន្ត នោះនឹងនាំឱ្យមានការឈឺចាប់ និងភាពអយុត្តិធម៌ដល់មនុស្សជាច្រើនបន្ថែមទៀត។

យោងតាមការប៉ាន់ស្មានបានឱ្យដឹងថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៣នាក់ទូទាំងពិភពលោក ជួបប្រទះនូវអំពើហិង្សាលើរូបរាងកាយ និងការចាប់រំលោភជាដើម ក្នុងជីវិតរបស់ពួកគេ ដែលនេះជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម។ ជាពិសេសនៅក្នុងតំបន់មានជម្លោះ ស្ត្រី និងកុមារីរាប់មិនអស់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញពីជនល្មើស ដែលប្រព្រឹត្តអំពើហិង្សាលើស្រ្តី និងយេនឌ័រ តាមរយៈការចាប់រំលោភជាអាវុធសង្គ្រាម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner