ស្លាប់២២នាក់ និងរបួស ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ នៃបុណ្យអុំទូក (Video Inside)

គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក មានមនុស្សស្លាប់២២នាក់ និងរងរបួសធ្ងន់ និងស្រាលចំនួន ៦៩នាក់។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថានៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ដោយមានមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។

ថ្ងៃទី២៧ ខែវិច្ឆិកា ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៨នាក់។

ចំណែកនៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធី, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ១៨លើក ដោយមានមនុស្សស្លាប់ ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់។

ads banner