ក្នុងការវាយតម្លៃឆ្នាំ ២០២១លើបញ្ជីនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យចំនួន ៣
អត្ថបទដោយ៖
AMS OneMinute
ដើម្បីចាកចេញពីបញ្ជីប្រទេស LDCs រួមមានកត្តាប្រាក់ចំណូល ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ កម្ពុជានឹងត្រូវបានវាយតម្លៃម្តងទៀតនៅឆ្នាំ ២០២៤ ហើយបើកម្ពុជាបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទីពីរ ប្រទេសយើងនឹងអាចត្រូវបានណែនាំសម្រាប់ការចាកចេញពីបញ្ជីប្រទេស LDCs ។
បច្ចុប្បន្នមានប្រទេសចំនួន ៤៦ ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេស LDCs ។ ប្រទេសទាំងនេះទទួលបាននូវការអនុគ្រោះទីផ្សារ ជំនួយ ជំនួយបច្ចេកទេសពិសេស និងការកសាងសមត្ថភាពលើបច្ចេកវិទ្យាក្នុងចំណោមសម្បទានជាច្រើនទៀត។
ប្រភព៖ UNCTAD
#ams1minute