ថ្ងៃទី ៩ ធ្នូ៖យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួត ពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖របាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ ផ្លូវគោកបានបង្ហាញថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មាន គោលដៅត្រួតពិនិត្យចំនួនសរុប ៤៦គោលដៅ ។ក្នុងនេះ មាន យាន យន្តចូលគោលដៅចំនួន២៨៥គ្រឿង (រថយន្តធំគ្រឿង រថយន្តតូច ១៩គ្រឿង ម៉ូតូ ២៦៦គ្រឿង )។សមត្ថកិច្ចបាន រកឃើញយានយន្តល្មើសសរុប២៦១ ចំនួន គ្រឿង ( រថយន្តតូច ១៤គ្រឿង និងម៉ូតូចំនួន ២៤៧គ្រឿង)និង បានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាង ល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវទាំង អស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner