កីឡាសម្រាប់ទាំងអស់គ្នាជាព្រឹត្តិការណ៍លើកកម្ពស់សុខភាព និងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា
កណ្តាល៖ ព្រឹត្តិការណ៍ប្រកួតកីឡាសម្រាប់ទាំងអស់គ្នា ក្រោមប្រធាន បទ ប្រជាពលរដ្ឋម្នាក់ត្រវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ ដែលខេត្ត កណ្តាល រៀបចំលើប្រភេទកីឡាចំនួន៥រួមមាន បាល់ទះ បាល់ទាត់ បាល់បោះ ប៉េតង់ និងអត្តពលកម្ម បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ក្រោយដំណើរការប្រកួតប្រជែងអស់រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតកីឡាសម្រាប់ទាំងអស់គ្នានេះ ខេត្តកណ្តាល បានរៀបចំឡើងនេះ គឺជាព្រឹត្តិការណ៍មួយសំដៅគោលនយោ បាយ សាធារណៈទូលំទូលាយ ក្នុងការជំរុញលើកទឹកចិត្ត ដើម្បី ឱ្យប្រជា ពលរដ្ឋគ្រប់រូបចូលរួមក្នុងសកម្មភាពហាត់ប្រាណ និងលេង កីឡា គ្រប់ប្រភេទ ក្នុងគោលដៅទទួលបានសុខភាព សុខុមាលភាព សង្គម និង ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

លោក ប៊ុន ផេង អភិបាលរងតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ខេត្តកណ្តាល នា ពេល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យ កីឡានៅ ក្នុងខេត្ត ក៏មានសកម្មភាពផុសផុលគួរកត់សម្គាល់។ទាំងអស់នេះ គឺ ជាការចូលរួមចំណែកយ៉ាងសកម្មភាព ពីអាជ្ញាធរ ខេត្តគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ ពិសេស អ្នកដែលស្រលាញ់សុខភាព និងចូលចិត្ត លេងកីឡា បានផ្តល់ សារៈសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តឱ្យ មានការរីកចម្រើន ។ការរៀបចំព្រឹត្តិការណ៍ កីឡា សម្រាប់ ទាំងអស់គ្នា ក្រោមប្រធានបទ ប្រជាពលរដ្ឋម្នាក់ ត្រវចេះ លេងកីឡា យ៉ាងតិចមួយប្រភេទ ឱ្យយើងទាំង អស់គ្នាបានហាត់ប្រាណ លេង កីឡាធ្វើឱ្យរាងកាយបានមាំមួន មា នសុខភាពល្អ មានសាមគ្គភាព ជាដើម។

លោកអភិបាលរង បានបញ្ជាក់បន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍ ប្រកួតនេះ មើលឃើញថា ក្រុមកីឡាករកីឡាការិនីទាំងអស់គោរពតាម បទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកនូវស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ល្អ រវាងក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យការ ប្រកួតនេះបានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ កីឡាសម្រាប់ទាំងអស់គ្នា បានផ្តល់ឱកាសឱ្យ បុគ្គលគ្រប់រូបបាន ចូលរួម ហាត់ប្រាណនិងលេងកីឡាពេញមួយជីវិត។

នាឱកាសនោះ ឯកឧត្តម អភិបាលរង បានដល់ក្មួយៗយុវជន និងប្រជាពើរដ្ឋទាំងអស់ ត្រូវបន្តនាំគ្នាចូលរួមហាត់ប្រាណ និង លេងកីឡាឱ្យ បានជាប្រចាំ ដើម្បីសុខមាលភាព ហើយត្រូវ ជៀសឱ្យ ឆ្ងាយពីគ្រឿងញៀន ពិសេស ជំងឺអេដស៍ និងអំពើរអបាយមុខផ្សេងៗ៕
ដោុយ៖ជាវ ចន្ទូរ
