ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទ ល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី២១ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦ នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ស្រី ៩នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែធ្នូ រួមមាន មេតំហ្វេ តាមីន (Ice) ស្មើ ៩៥,៩៣ក្រាម និង៩កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩៣,៨៣ក្រាម។ អ៊ិចស្តាស៊ី (mdma) ស្មើ ១៨៤,៧១ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner