សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស របស់អាមេរិកមកកាន់កម្ពុជាសាជាថ្មី

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ការត្រឡប់ មកវិញ របស់ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក វេសស្ទឺដាម (Westerdam) មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោក កាន់ តែស្គាល់ កម្ពុជា បន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២ ០០០ នាក់ មកកាន់ ព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចធីបតី បានរំលឹកលើបណ្ដាញសង្គមថា នាវាទេសចរណ៍ខ្នាត យក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណ តម្លៃ នៃមនុស្សជាតិ ។

សម្ដេចធិបតីបន្តថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពី បញ្ហាម នុស្ស ធម៌ និងអាយុជីវិតអ្នកទេសចរជាង ២ ២០០នាក់ ដែលតែល តោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពី សក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរ ពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច ។គឺបានសរបញ្ជាក់ច្បាស់ ពី ចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់ សម្តេច តេជោ ហ៊ុន សែន ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner